khmer eng
  • គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញស្តាប់បទបង្ហាញលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម
     
    ចែករំលែក ៖

    នារសៀលថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទី គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ បានអញ្ជើញស្តាប់ការធ្វើបទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពីលទ្ធផលស្រាវជ្រាវ ដោយផ្តោតសំខាន់លើវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំដែនដី និងនគរូបនីយកម្ម នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។
    ការធ្វើបទបង្ហាញនាឱកាសនេះ ដើម្បីបានជាធាតុចូលសម្រាប់គណៈកម្មការរៀបចំឆ្លើយតបទៅតាមសំណើរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ